មិនគ្រាន់តែនៅមានជំនឿ
ក្នុងខែមេសា ឆ្នាំ១៩៣៧ កងទ័ពរបស់លោកមូសូលីនី(Mussolini) នៃប្រទេសអ៊ីតាលី បានឈ្លានពានប្រទេសអេធីយ៉ូពី ធ្វើឲ្យបេសកជនទាំងអស់ ដែលកំពុងធ្វើការបម្រើព្រះ ក្នុងតំបន់វ៉លឡាម៉ូ ត្រូវបង្ខំចិត្តគេចចេញពីប្រទេសអេធីយ៉ូពី។ ពួកគេបានបន្សល់ទុកគ្រីស្ទបរិស័ទតែ៤៨នាក់ ដែលទើបទទួលជឿព្រះថ្មីៗ និងមានតែកណ្ឌព្រះគម្ពីរម៉ាកុសប៉ុណ្ណោះ សម្រាប់ចម្អែតវិញ្ញាណរបស់ខ្លួន ឲ្យមានការលូតលាស់។ ក្នុងចំណោមពួកគេ មានមនុស្សតែពីរបីនាក់ទេ ដែលចេះអានអក្សរ។ ប៉ុន្តែ ពេលដែលពួកបេសកជនធ្វើដំណើរត្រឡប់មករកពួកគេវិញ ក្នុងពេល៤ឆ្នាំក្រោយមកទៀត ពួកគេក៏បានរកឃើញថា ពួកជំនុំមួយនោះ មិនគ្រាន់តែនៅបន្តរមានជំនឿប៉ុណ្ណោះ តែថែមទាំងកើនចំនួនដល់១ម៉ឺននាក់ទៀតផង!
ពេលដែលសាវ័កប៉ុលត្រូវគេបង្ខំឲ្យចាកចេញពីទីក្រុងថែស្សាឡូនិច(មើល កិច្ចការ ១៧:១-១០) គាត់ចង់ដឹងថា គ្រីស្ទបរិស័ទមួយក្រុមតូចនៅក្រុងថែស្សាឡូនិច ដែលគាត់បានចាកចេញនោះ នៅបន្តមានជំនឿទៀតឬអត់(១ថែស្សាឡូនិច ២:១៧)។ ក្រោយមក ពេលដែលលោកធីម៉ូថេ ទៅសួរសុខទុក្ខពួកជំនុំនៅក្រុងថែស្សាឡូនិច គាត់បាននាំដំណឹងទៅដល់សាវ័កប៉ុល នៅក្រុងអាថែន អំពី “សេចក្តីជំនឿ និងសេចក្តីស្រឡាញ់”(៣:៦)។ ពួកគេបានក្លាយជា “គំរូល្អ” ដល់គ្រីស្ទបរិស័ទ ក្នុងតំបន់ជិតខាង ក្នុងស្រុកម៉ាសេដូនា និងស្រុកអាខៃ(១:៨)។
សាវ័កប៉ុលមិនដែលយកស្នាដៃ សម្រាប់ចំនួននៃពួកជំនុំដែលបានកើនឡើង ក្នុងការងាររបស់គាត់ឡើយ។ ហើយគាត់ក៏មិនបានថា ការនោះជាស្នាដៃរបស់អ្នកផ្សេងដែរ។ ផ្ទុយទៅវិញ គាត់បានសរសើរដំកើងព្រះ។ គឺដូចដែលគាត់បានសរសេរ ក្នុងសំបុត្ររបស់គាត់ថា “ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ”(១កូរិនថូស…
រង្វាន់ដ៏ស្ថិតស្ថេរ
មានកីឡាករផ្នែកកាយសម្ព័ន្ធ ជនជាតិអ៊ុយក្រែនម្នាក់ ឈ្មោះឡារីសា ឡាទីនីណា(Larisa Latynina) បានបំបែកឯកត្តកម្ម ក្នុងការប្រកួតកីឡាអូឡាំពិ ដោយទទួលបានមេដាយ ចំនួន១៨។ គាត់ឈ្នះបានមេដាយទំាងនោះ ក្នុងការប្រកួតកីឡាអូឡាំពិក ក្នុងឆ្នំា ១៩៥៦ ១៩៦០ និងឆ្នាំ១៩៦៤។ គាត់បានធ្វើជាម្ចាស់ឯកត្តកម្មនេះអស់រយៈពេល៤៨ឆ្នាំ រហូតដល់ពេលដែលលោកម៉ៃឃល ភែពស៍(Michael Phelps) បានជំនួសតំណែងរបស់គាត់ ដោយបំបែកឯកត្តកម្មថ្មីមួយទៀត ដោយប្រកួតបានមេដាយមាសទី១៩ ក្នុងការប្រកួតហែលទឹកសេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់ចុះឡើង៤ដង ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ នៅក្រុងឡុងប្រទេសអង់គ្លេស។ ក្រោយមកទស្សនាវដ្តីកាយសម្ព័ន្ធអន្តរជាតិ បានចេញផ្សាយថា “គេហាក់ដូចជាបានភ្លេចអ្នកស្រីឡាទីនីណាហើយ គេស្គាល់ឈ្មោះគាត់ តែនៅក្នុងប្រវត្តិនៃការប្រកួតប៉ុណ្ណោះ”។ ពេលដែលសហភាពសូវៀតដួលរំលំ “គេក៏បានឈប់នឹកចាំអំពីគាត់តែម្តង”។
យ៉ាងណាមិញ សាវ័កប៉ុលបានរំឭកយើងថា ជួនកាល គេមិននឹកចាំអំពីកិច្ចការដែលយើងបានខិតខំធ្វើឡើយ។ កីឡាករដែលប្រកួតគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែមេដាយដែលត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេដាយនោះមិនគ្រាន់តែសាបសូន្យប៉ុណ្ណោះទេ តែយូរៗទៅ គេក៏នឹងលែងនឹកចាំអំពីស្នាដៃដែលកីឡាករនោះបានសម្រេចផងដែរ។ បើសិនជាកីឡាករអាចលះបង់ខ្លាំងយ៉ាងនេះ ដើម្បីឲ្យបានរង្វាន់ក្នុងលោកិយ ដែលមិនស្ថិតស្ថេរទៅហើយ ចុះទំរំាតែយើងដែលជាអ្នកដើរតាមព្រះគ្រីស្ទវិញ តើគួរតែមានការខិតខំខ្លាំងជាងអម្បាលម្មានទៀត ដើម្បីឲ្យបានមកុដដែលមិនចេះពុកផុយ?(១ធីម៉ូថេ ៤:៨)
ការលះបង់ និងការប្តេជ្ញាចិត្តរបស់កីឡាករ នាំឲ្យពួកគេទទួលបាននូវរង្វាន់ជាមេដាយ កម្រងផ្កា និងប្រាក់ជាដើម។ ប៉ុន្តែ កូនរបស់ព្រះ…
ពានរង្វាន់សន្តិភាព
លោក អាល់ហ្វ្រេឌ ណូបែល(Alfred Nobel) រកបានប្រាក់យ៉ាងច្រើន ពីការច្នៃប្រឌិតរំសេវផ្ទុះ ដែលបានផ្លាស់ប្ដូររបៀបនៃការធ្វើសង្រ្គាម។ ក្រោយមក រំសេវផ្ទុះបាននាំឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងសម័យសង្រ្គាម ប្រហែលមកពីហេតុនេះហើយ បានជាគាត់បានធ្វើពាក្យបណ្ដាំមួយ ឲ្យគេធ្វើកម្មវិធីប្រគល់ពាន់រង្វាន់ពិសេសមួយ ជាប្រចាំឆ្នាំ ដល់អស់អ្នកណាដែលបានខិតខំធ្វើការ ដើម្បីលើកស្ទួយឲ្យមានសន្តិភាព។ សព្វថ្ងៃនេះ គេហៅពានរង្វាន់នោះថា ពានរង្វាន់ណូបែលសន្តិភាព។
ការដែលព្រះបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមកក្នុងលោកិយនេះ ជាការបង្ហាញចេញនូវសន្តិភាពរបស់ព្រះអង្គ ដល់ពិភពលោកយើងនេះ។ នៅពេលព្រះយេស៊ូវបានប្រសូត្រមក ពួកទេវតាបានថ្លែងព្រះរាជសារ យ៉ាងច្បាស់លាស់ មិនឲ្យមានការច្រឡំ ដល់ពួកអ្នកគង្វាលចៀមថា “សេចក្ដីសុខសាន្តនៅផែនដី នៅកណ្ដាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(លូកា ២:១៤)។
តាមព្រះគម្ពីរ អត្ថន័យនៃពាក្យថា សន្តិភាព ជាដំបូងបង្អស់គឺនិយាយសំដៅទៅលើ សន្តិភាពជាមួយ ព្រះ(រ៉ូម ៥:១)។ អំពើបាបធ្វើឲ្យយើងត្រឡប់ជាខ្មាំងសត្រូវនឹងព្រះ(ខ.១០) ប៉ុន្តែ ការដែលព្រះយេស៊ូវបានយាងចុះមកផែនដី និងការសុគតនៅលើឈើឆ្កាង បានបង្វែរសេចក្ដីក្រោធរបស់ព្រះចេញ។ ឥឡូវនេះ យើងអាចទទួលផ្សះផ្សាជាមួយនឹងព្រះអង្គវិញ។ ព្រះយេស៊ូវបានផ្សះផ្សារទំនាក់ទំនងរបស់យើង ឲ្យបានជាមេត្រីនឹងព្រះរួចហើយ ឥឡូវនេះ ព្រះអង្គជួយឲ្យយើងអាចផ្តួលរំលំរនាំងនៃទំនាក់ទំនងរវាងយើង និងអ្នកដទៃ។
សន្តិភាពមួយប្រភេទទៀត គឺការមានសេចក្តីសុខសាន្ត របស់ ព្រះ(ភីលីព ៤:៧)។ យើងមិនចាំបាច់ត្រូវមានការថប់បារម្ភអំពីរឿងអ្វីទាំងអស់ ដ្បិតយើងដឹងថា យើងអាចទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់យើងបាន។
ព្រះយេស៊ូវបាននាំមកនូវសន្តិភាព ឬសេចក្តីសុខសាន្តហើយ…
ក្តីសង្ឃឹមដ៏មានពរ
មានហោរាក្លែងក្លាយច្រើនណាស់ ដែលបានថ្លែងទំនាយ អំពីកាលបរិច្ឆេទនៃចុងបញ្ចប់នៃពិភពលោក តែថ្ងៃខែដែលពួកគេបានទាយនោះ ក៏បានកន្លងផុតទៅ ហើយពិភពលោកនៅតែមិនទាន់ដល់ទីបញ្ចប់ ដូចបទទំនាយរបស់ពួកគេឡើយ។ បទទំនាយទាំងនោះបានធ្វើឲ្យមនុស្សមានការថប់បារម្ភ ហើយច្រើនតែធ្វើឲ្យពួកគេមានការភ័យខ្លាចទៀតផង។ ត្រង់ចំណុចនេះ ព្រះគម្ពីរពិតជាបានចែងអំពី “ថ្ងៃនៃព្រះអម្ចាស់” ដែលជាថ្ងៃព្រះអង្គយាងមកវិញម្តងទៀត។ ថ្ងៃនោះនឹងមកដល់ ប៉ុន្តែ មានតែព្រះទេដែលដឹងថា ព្រះយេស៊ូវនឹងយាងមកនៅថ្ងៃណា។ អ្នកដើរតាមព្រះយេស៊ូវ ត្រូវរង់ចាំថ្ងៃនោះឯង។ យ៉ាងណាមិញ សាវ័កពេត្រុសបានប្រាប់យើង អំពីរបៀបដែលអ្នកជឿព្រះ អាចរស់នៅ ដោយអំណរ ដោយមានគោលបំណង ខណៈពេលដែលយើងកំពុងរង់ចាំថ្ងៃនោះមកដល់(១ពេត្រុស ៣:១០-១៨)។ គឺយើងអាចរស់នៅ ដោយមើលទៅនគរស្ថានសួគ៌ និងរស់នៅក្នុងជីវិត ដែលថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ(ខ.១១)។ ហើយយើងអាចពិនិត្យមើលក្នុងចិត្តយើង ដោយមានចិត្តឧស្សាហ៍ ឲ្យព្រះអង្គបានឃើញយើងជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីមេត្រីនឹងព្រះអង្គ(ខ.១៤)។ រួចយើង អាចមើលទៅខាងក្រៅខ្លួនយើង ដោយប្រុងប្រយ័ត្ន មិនឲ្យវង្វេងចេញតាមឥទ្ធិពលអាក្រក់របស់អ្នកដទៃ(ខ.១៧)។
តើយើងអាចធ្វើការទាំងអស់នេះ ដោយរបៀបណា? គឺដោយ “ចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(ខ.១៨)។ ពេលដែលបុគ្គលិកលក្ខណៈរបស់យើងមានការលូតលាស់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដែលបានកត់ទុកក្នុងព្រះគម្ពីរ នោះយើងក៏ចាប់ផ្តើមមានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងព្រះយេស៊ូវ ដែលជាព្រះបន្ទូលដ៏រស់។ ព្រះវិញ្ញាណបរិសុទ្ធ ប្រើព្រះបន្ទូលព្រះ ដើម្បីដឹកនាំយើង ក្នុងការរស់នៅឲ្យបានត្រឹមត្រូវ។
អ្នកដើរតាមព្រះយេស៊ូវ មិនគួរមានការភ័យខ្លាច ចំពោះថ្ងៃដែលព្រះអម្ចាស់យាងមកវិញម្តងទៀតឡើយ។ ដ្បិតព្រះដ៏ជាមហាក្សត្រ នឹងយាងមកវិញ…
ការហោះហើរ ត្រូវបានបញ្ជាក់
មានពេលមួយ ការធ្វើដំណើររបស់ខ្ញុំតាមយន្តហោះ ទៅកាន់ក្រុងហ្វ្រែងហ្វ៊ត ត្រូវបានពន្យាពេល ដោយសារមានព្យុះរន្ទះ។ គេបានប្រាប់យើងថា យើងនឹងបានធ្វើដំណើរ នៅពេលល្ងាចថ្ងៃស្អែក ប៉ុន្តែ ពេលដែលយើងមកដល់ច្រកចូល គេបែរជាប្រាប់យើង ឲ្យនៅរង់ចាំជើងហោះហើរមួយទៀត ព្រោះជើងហោះហើរនោះបានពេញហើយ។ ពេលនោះ ខ្ញុំក៏បានឆ្ងល់ថា តើនេះគ្រាន់តែជាការជូនដំណឹងខុស ឬនេះជារបៀបដែលគេយករួចខ្លួន ពេលដែលមានការខកខានដំណើរ។ ពួកគេគួរតែប្រាប់អ្នកដំណើរអំពីការពិត តាំងពីដំបូង ដើម្បីកុំឲ្យពួកគេមានការខកចិត្ត។
ប៉ុន្តែ ខ្ញុំសូមអរព្រះគុណព្រះ ដែលព្រះអង្គមិនដែល ធ្វើការរបៀបនេះឡើយ។ ព្រះអង្គប្រាប់យើងយ៉ាងច្បាស់ អំពីរបៀបទៅនៅនគរស្ថានសួគ៌។ ព្រះគម្ពីរបានចែងថា “គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣)។ ជាដំបូង ព្រះអង្គបានបង្ហាញយ៉ាងច្បាស់ អំពីនិស្ស័យបាបរបស់មនុស្ស ក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក៣ ហើយបន្ទាប់មក ទ្រង់ក៏បានប្រទាននូវដំណោះស្រាយយ៉ាងគ្រប់គ្រាន់ ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប។ បទគម្ពីររ៉ូម ៣:២៤ បានចែងអំពីដំណោះស្រាយនេះ យ៉ាងដូចនេះថា “ដោយពឹងដល់ព្រះគុណទ្រង់ នោះយើងបានរាប់ជាសុចរិត ដោយសារសេចក្តីប្រោសលោះ ក្នុងព្រះគ្រីស្ទយេស៊ូវ”។ ព្រះបានចាត់ព្រះរាជបុត្រាទ្រង់ ដែលគ្មានបាបសោះ ឲ្យមកសុគតដើម្បីលោះបាបយើង។ ការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង បានផ្តល់ឲ្យយើងនូវការអត់ទោសបាប។ ដូចនេះ ដើម្បីឲ្យយើងបានរួចពីបាប យើងគ្រាន់តែទទួលអំណោយនៃសេចក្តីសង្រ្គោះ ដោយឥតគិតថ្លៃ ដោយជំនឿរបស់យើង។ ដូចនេះ ខ្ញុំមានអំណរណាស់…
ការនៅជាប់នឹងព្រះ
នាពេលព្រឹកថ្ងៃមួយ បន្ទាប់ពីខ្ញុំក្រោកពីដំណេក ខ្ញុំក៏បានដឹងថា អ៊ីនធើណែតនៅផ្ទះខ្ញុំ បានដាច់ហើយ។ អ្នកផ្តល់សេវ៉ាកម្មរបស់ខ្ញុំ បានធ្វើតេស្តខ្លះៗ ហើយក៏បានសន្និដ្ឋានថា ខ្ញុំត្រូវផ្លាស់ប្តូរម៉ូដិមថ្មី ដើម្បីឲ្យអ៊ីនធើណិតដំណើរការដូចដើមវិញ ប៉ុន្តែ ពួកគេអាចផ្លាស់ឲ្យខ្ញុំយ៉ាងឆាប់បំផុត នៅថ្ងៃស្អែក។ ខ្ញុំក៏មានការស្រង៉ាកចិត្តបន្តិច ពេលដែលខ្ញុំគិតអំពីការរស់នៅ ដោយគ្មានអ៊ីនធើណែតប្រើ ក្នុងរយៈពេល២៤ម៉ោង។ ខ្ញុំក៏គិតថា តើខ្ញុំអាចរស់ដោយរបៀបណា បើគ្មានអ៊ីនធើណែតប្រើ។
បន្ទាប់មកខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំមានការស្រង៉ាកចិត្តផងដែរឬទេ បើសិនជាទំនាក់ទំនងដែលខ្ញុំមានជាមួយព្រះ ត្រូវបានកាត់ផ្តាច់អស់រយៈពេល១ថ្ងៃ? យើងអាចបន្តភ្ជាប់ទំនាក់ទំនងជាមួយព្រះ ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងនៅក្នុងការអធិស្ឋានបានគ្រប់ពេល។ បន្ទាប់មក យើងត្រូវធ្វើជា “អ្នកប្រព្រឹត្តតាមព្រះបន្ទូលព្រះ”(យ៉ាកុប ១:២២-២៤)។
អ្នកនិពន្ធទំនុកដំកើង ជំពូក ១១៩ បានទទួលស្គាល់ សារៈសំខាន់នៃការនៅជាប់ជាមួយនឹងព្រះ។ គាត់បានទូលសូមឲ្យព្រះ បង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកគាត់(ខ.៣៣-៣៤)។ បន្ទាប់មក គាត់ក៏បានអធិស្ឋានថា គាត់រក្សាទុកឲ្យអស់ពីចិត្តរបស់គាត់(ខ.៣៤) ហើយដើរទៅតាមផ្លូវច្រកនៃសេចក្តីបង្គាប់របស់ទ្រង់(ខ.៣៥) ហើយង្វែរភ្នែករបស់គាត់ មិនឲ្យមើលការឥតប្រយោជន៍(ខ.៣៧)។ អ្នកនិពន្ធទំនុកដំកើង “នៅជាប់” ជាមួយព្រះ ដោយជញ្ជឹងគិត ហើយអនុវត្តតាមព្រះបន្ទូលទ្រង់។
ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ជាចង្កៀងដល់ជើងយើង ហើយជាពន្លឺបំភ្លឺផ្លូវ ដែលនាំយើងទៅរកទ្រង់។–C.P. Hia
រឹងមាំតាមរយៈទុក្ខលំបាក
ជាញឹកញាប់ កម្មវិធីថ្វាយបង្គំព្រះនៅព្រះវិហារ ច្រើនតែបញ្ចប់ ដោយការអធិស្ឋានសូមព្រះពរ។ ហើយការអធិស្ឋានសូមព្រះពរ ដែលគេប្រើជាទូទៅនោះ គឺជាការអធិស្ឋានតាមលំនាំនៃសេចក្តីបញ្ចប់ ក្នុងសំបុត្រទីមួយរបស់សាវ័កពេត្រុស ដែលចែងថា “សូមព្រះទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិចហើយ”(១ពេត្រុស ៥:១០)។ តែជួនកាល នៅក្នុងការអធិស្ឋាននេះ គេបានលុបចោលឃ្លាដែលថា “បន្ទាប់ពីអ្នកបានរងទុក្ខបន្តិចហើយ”។ តើដោយសាមូលហេតុអ្វី?ប្រហែលមកពី ការនិយាយអំពីការរងទុក្ខ មិនពិរោះស្តាប់ហើយមើលទៅ។
ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ យើងមិនគួរមានការភ្ញាក់ផ្អើលឡើយ ពេលដែលទុក្ខលំបាកកំពុងកើតមានក្នុងជីវិតយើង។ សាវ័កប៉ុលបានដឹងយ៉ាងច្បាស់ថា ការរងទុក្ខមានការលំបាកប៉ុណ្ណា បានជាគាត់សរសេរក្នុងសំបុត្ររបស់គាត់ថា “ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ”(២ធីម៉ូថេ ៣:១២)។
បើសិនជាយើងរស់នៅ ដោយការចុះចូលព្រះ(១ពេត្រុស ៥:៦) ហើយតយុទ្ធនឹងអារក្ស (ខ.៩) នោះយើងអាចរំពឹងថា គេនឹងនិយាយបង្ខូចយើង គេមិនយល់អំពីយើង ហើយថែមទាំងកេងចំណេញពីយើងទៀត។ តែសាវ័កពេត្រុសបានមានប្រសាសន៍ថា ព្រះទ្រង់មានគោលបំណងច្បាស់លាស់ ពេលដែលទ្រង់អនុញ្ញាតឲ្យមានការរងទុក្ខទាំងនោះកើតឡើងចំពោះយើង។ គោលបំណងរបស់ទ្រង់ គឺដើម្បី “ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង”(ខ.១០)។
ផ្លូវដែលព្រះទ្រង់ដឹកនាំយើង ដើម្បីឲ្យយើងលូតលាស់ខាងវិញ្ញាណ គឺច្រើនតែមានការឆ្លងកាត់ការលំបាក ប៉ុន្តែ ការលំបាកទាំងនោះ បានជួយធ្វើឲ្យយើងមានភាពរឹងប៉ឹងឡើង ដើម្បីតយុទ្ធនឹងព្យុះនៃជីវិត នៅពេលអនាគត។ សូមឲ្យព្រះទ្រង់ជួយឲ្យយើង មានចិត្តស្មោះត្រង់ ពេលដែលយើងព្យាយាមរស់នៅ…
ប្រអប់ខ្មៅ
យន្តហោះពាណិជ្ជកម្ម ផ្ទុកម៉ាស៊ីនថតពីរគ្រឿង ដែលផ្ទុកទិន្នន័យជើងហោះហើរ ដែលគេហៅថា “ប្រអប់ខ្មៅ”។ ប្រអប់ខ្មៅទីមួយ ថតទុកអំពីដំណើរការ និងស្ថានភាពរបស់យន្តហោះ ហើយប្រអប់ខ្មៅមួយទៀតថតទុក នូវការសន្ទនារវាង អាកាសយានិក ជាមួយនឹងអ្នកគ្រប់គ្រងអាកាសចរណ៍ ដែលធ្វើការនៅលើដី។ ប្រអប់ទាំងពីរនេះស្រោបដោយជាតិអ៊ីសូឡង់ ដើម្បីការពារសីតុណ្ហភាពក្តៅខ្លាំង ហើយបើសិនជាប្រអប់ទាំងនេះ ធ្លាក់ទៅក្នុងទឹក ក៏វាអាចបញ្ជូនរលកសញ្ញាមកលើផ្ទៃទឹកបានដែរ។ ក្រោយពេលយន្តហោះធ្លាក់ គេស្វែងរកប្រអប់នេះ យកទៅវិភាគលើទិន្នន័យយន្តហោះយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អំពីមូលហេតុនៃការធ្លាក់របស់យន្តហោះ។ អ្នកជំនាញសុវត្ថិភាពដែនអាកាសចង់រៀនអំពីកំហុស ដែលយន្តហោះនោះមាន កាលពីអតីតកាល ដើម្បីកុំឲ្យមានកំហុសដដែល នៅពេលក្រោយទៀត។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងក៏គួររៀនអំពីកំហុសកាលពីអតីតកាលផងដែរ។ ឧទាហរណ៍ លោកប៉ុលបានលើកឡើង អំពីកំហុសខ្លះៗដែលជនជាតិអ៊ីស្រាអែលមាន កាលពួកគេធ្វើដំណើរពីនគរអេស៊ីព្ទ ចូលទឹកដីកាណាន។ បានជាគាត់សរសេរថា ដោយសារព្រះមិនគាប់ព្រះហប្ញទ័យនឹងទង្វើរពួកគេ ពួកគេជាច្រើនបានស្លាប់នៅទីរហោស្ថាន(១កូរិនថូស ១០:៥)។ ត្រង់ចំណុចនេះ លោកប៉ុលបានពន្យល់ថា “ការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុកសម្រាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់គ្នាដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប”(ខ.១១)។
គ្រប់ទាំងអត្ថបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន(២ធីម៉ូថេ ៣:១៦-១៧)។ សូមអរគុណព្រះអង្គ ដែលបានដឹកនាំយើងខ្ញុំ តាមរយៈព្រះបន្ទូលទ្រង់។–C.P.Hia
អំណោយទានសម្រាប់បម្រើ
ថ្ងៃមួយ ខ្ញុំបានកត់សំគាល់ឃើញថា ពេលខ្ញុំកំពុងបើកបររថយន្ត ដែលប្រើចង្គឹះលេខអូតូ ខ្ញុំប្រើតែជើងស្តាំប៉ុណ្ណោះសម្រាប់ការជាប់ហ្រ្វាំង និងជាន់ឈ្នាន់ល្បឿន។ ដូចនេះ ជើងឆ្វេងអត់មានធ្វើការអ្វីសោះ។ តើមានរឿងអ្វីកើតឡើង បើសិនជាខ្ញុំសម្រេចចិត្តថា នឹងធ្វើឲ្យជើងឆ្វេងមានប្រយោជន៍នៅក្នុងការបើកបរ ដូចជើងស្តាំងដែរនោះ? តើមានន័យថា ពេលខ្ញុំបើកបរ ខ្ញុំត្រូវប្រើជើងឆ្វេងពាក់កណ្តាលពេល ហើយជើងស្តាំពាក់កណ្តាលពេលឬ? បើអ្នកមិនធ្លាប់បានធ្វើអញ្ចឹងទេ នោះសូមកុំសាកល្បង ប្រយ័ត្នមានគ្រោះថ្នាក់! បើសិនជាយើងមិនដែលទាមទាឲ្យអវយវៈនៃរូបកាយយើង មានការងារធ្វើស្មើគ្នាយ៉ាងដូចនេះទេ ចុះហេតុអ្វីបានជាពេលខ្លះ យើងរំពឹងចង់ឲ្យពួកជំនុំម្នាក់ៗធ្វើការងារបម្រើព្រះឲ្យបានស្មើៗគ្នា? នេះជាបញ្ហាដែលពួកជំនុំនៅក្រុងរ៉ូម បានជួបប្រទះ ក្នុងសតវត្សរ៍ទី១។ អ្នកខ្លះមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិត(រ៉ូម ១២:៣) ដោយសារខ្លួនបានធ្វើកិច្ចការ ដែលអ្នកដទៃមិនបានធ្វើក្នុងពួកជំនុំ។ ប៉ុន្តែ សាវ័កប៉ុលបានរំឭកយើងថា “អវយវៈទាំងអស់ មានការងារផ្សេងៗពីគ្នា”(ខ.៤)។ យើងមានអំណោយទានផ្សេងគ្នា តាមដែលព្រះគុណព្រះផ្តល់ឲ្យយើងទេ (ខ.៦)។ ទ្រង់បានប្រទានអំណោយទាននោះ សម្រាប់ឲ្យយើងបម្រើអ្នកដទៃ មិនមែនដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនឯងទេ (ខ.៦-១៣)។ ការងារបម្រើរបស់យើង ត្រូវតែមានលក្ខណៈឧស្សាហ៍ និងព្យាយាម ដ្បិតយើងកំពុងតែបម្រើព្រះអម្ចាស់ មិនមែនខំផ្គាប់ចិត្តមនុស្សទេ (ខ.១១)។
ដូចនេះ សូមយើងកុំងាកមើលឆ្វេងស្តាំ ដើម្បីរកមើលថា អ្នកនេះ ឬអ្នកនោះកំពុងតែធ្វើ ឬមិនធ្វើការណាមួយនោះឡើយ។ តែចូរយើងក្រឡេចមកមើល របៀបដែលព្រះអាចប្រើយើង សម្រាប់នគររបស់ទ្រង់ នៅថ្ងៃនេះវិញ។ ទ្រង់បានប្រទានអំណោយទានដល់អ្នក…
បានទទួលការសង្រ្គោះ
នៅឆ្នាំ២០១០ លោកម៉ាញូអែល ហ្កន់ហ្សាលេហ្ស(Manuel Gonzalez) ជាភ្នាក់ងារជួយសង្រ្គោះទីមួយ ដែលបានចុះទៅក្រោមដី ដើម្បីជួយសង្រ្គោះកម្មករ ៣៣នាក់ ដែលបានជាប់នៅក្នុងអណ្តូងរ៉ែអស់៦៩ថ្ងៃ បន្ទាប់ពីមានបន្ទុះក្នុងអណ្តូងរ៉ែនោះ។ គាត់បានហ៊ានប្រថុយជីវិតរបស់គាត់ ដោយចុះទៅក្រោមដី ជម្រៅជាង៦០០ម៉ែត្រ ដើម្បីនាំពួកកម្មករទាំងនោះ ឡើងមកខាងលើ។ ប្រជាជនទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញកម្មករ ត្រូវបានគេជួយសង្រ្គោះម្តងមួយៗ ឲ្យមានសេរីភាពឡើងវិញ។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីរឿងជួយសង្រ្គោះដែលកាន់តែអស្ចារ្យជាងនេះទៅទៀត។ ដោយសារអ័ដាំម និងនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះ មនុស្សទាំងអស់បានធ្លាក់ចូលក្នុងអំពើបាប (លោកុប្បត្តិ ២:១៧ ៣:៦,១៩ រ៉ូម ៥:១២)។ ដោយសារមនុស្សយើងមិនអាចរំដោះខ្លួនឯងឲ្យមានសេរីភាពបាន នោះយើងម្នាក់ៗត្រូវជួបសេចក្តីស្លាប់ ខាងសាច់ឈាម និងដ៏នៅអស់កល្បជានិច្ច។ ប៉ុន្តែ ព្រះបានប្រទានព្រះសង្រ្គោះមួយអង្គ គឺព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ។ ព្រះយេស៊ូវបានសុគត និងមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង។ អស់អ្នកណាដែលទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ទ្រង់ នឹងបានរួចពីចំណងនៃអំពើបាប និងសេចក្តីស្លាប់ខាងវិញ្ញាណ(រ៉ូម ៥:៨-១១ ១០:៩-១១ អេភេសូរ ២:១-១០)។ ព្រះយេស៊ូវគ្រីស្ទ ជា“ផលដំបូង ពីពួកអ្នកដែលបានដេកលក់ហើយ”(១កូរិនថូស ១៥:២០)។ ទ្រង់ជាបុគ្គលទីមួយ ដែលបានរស់ឡើងវិញ ហើយមិនស្លាប់ជារៀងរហូត។ យ៉ាងណាមិញ អ្នកដែលបានទទួលជឿព្រះគ្រីស្ទ នឹងបានជីវិតថ្មី(រ៉ូម ៨:១១)។
តើអ្នកនៅតែជាប់នៅក្នុងអំពើបាបរបស់អ្នកឬ? ចូរទទួលអំណាយនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវចុះ…